កម្មពិធីរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ក្រោមប្រធានបទ៖ ”រត់ដើម្បីកុមារមានពិការភាព”
ក្រុងសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០២៥ សមាគមកម្ពុជា-ជប៉ុនគិបូ (CJKA) បានមានកិត្តិយស ចូលរួមក្នុងកម្មពិធីរត់ម៉ារ៉ាតុងដើម្បីសប្បុរសធម៌ ក្រោមប្រធានបទ៖ ”រត់ដើម្បីកុមារមានពិការភាព” ដែលបានសហការ និងផ្តួចផ្កើមឡើងដោយ សមាគមនិស្សិតខ្មែរនៅប្រទេសជប៉ុន (CSAJ)
ក្រោមអធិបតីភាពអធិបតីភាពរបស់លោកជំទាវ ម៉ននី រង្សី អភិបាលរង នៃខណៈអភិបាលខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃខណៈអភិបាលខេត្តសៀមរាប។
កម្មវិធីរត់ដើម្បីសប្បុរសធម៌នេះមានអ្នកចូលរួមរត់ក្នុងកម្មវិធីប្រមាណជាង៩០នាក់ ដោយធ្វើការរត់ចាប់ផ្តើមពីវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប រហូតដល់ប្រាសាទអង្គរវត្ត រួចរត់ឆ្ពោះត្រលប់មកវិទ្យាល័យអប់រំពិសេសខេត្តសៀមរាបវិញមានចម្ងាយសរុប១០គីឡូម៉ែត្រ ដែលក្នុងនោះអ្នកចូលរួមភាគច្រើនជាសិស្ស និស្សិតមកពីខេត្តសៀមរាបផ្ទាល់ រាជធានីភ្នំពេញ និងមកពីប្រទេសជប៉ុន។
ការរត់ដើម្បីសប្បុរសធម៌នេះគឺជាសកម្មភាពចូលរួមចំណែកដ៏មានសារៈសំខាន់ និងយកចិត្តទុកដាក់ខ្ពស់លើការសិក្សាអប់រំរបស់ កុមារមានពិការភាព គរ ថ្លង់និងពិការភ្នែក នៅវិទ្យាល័យអប់រំពិសេសខេត្តសៀមរាប ព្រមទាំងបាន ចូលរួមចំណេកកក្នុងការលើកស្ទួយដល់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ។






